Hello VOA៖ យុវជនខ្មែរអាចអភិវឌ្ឍខ្លួនដោយការរៀនសូត្រមួយជីវិតនិងការតស៊ូមតិ
លោក ហោ សុនាថ ដែលទើបត្រូវបានតែងតាំងជាអ្នកតំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC ប្រចាំនៅប្រទេសទីម័រខាងកើត ថ្លែងថា យុវជនបច្ចុប្បន្នមានឱកាសច្រើនជាងជំនាន់លោកក្នុងសម័យទស្សវត្សឆ្នាំ១៩៨០ និង១៩៩០ ហើយគួរចាប់យកឱកាសនេះដោយការបន្តពង្រឹងសមត្ថភាពនិងរៀនសូត្រមួយជីវិត បង្កើតទំនាក់ទំនង កំណត់គោលដៅ និងមានទំនុកចិត្តខ្លួនឯង។ ទោះបីឱកាសនយោបាយមានច្រើនជាងមុនដែរ ក៏លោកមានប្រសាសន៍ថា យុវជនអាចចូលរួមតស៊ូមតិដើម្បីជំរុញការបង្កើនគុណភាពសេវាសាធារណៈ ប៉ុន្តែមិនគួរបណ្តោយឲ្យរឿងនយោបាយអាចប៉ះពាល់ដល់ការអភិវឌ្ឍខ្លួនទេ។ (សឹង សុផាត, Hello VOA សំឡេងជំនាន់ថ្មី, វ៉ាស៊ីនតោន, ១២ ធ្នូ ២០១៦)