ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA សុខភាព៖ កង្វះ​អនាម័យ​ផ្នែក​វេជ្ជសាស្រ្ត​ជា​ហានិភ័យ​ធំ​មួយ​បង្ក​ឲ្យ​ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ C


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ជំនាញ​វេជ្ជសាស្ត្រ​គឺ​ លោក តាំង តេកហុង ​វេជ្ជបណ្ឌិត​ខ្មែរ​​នៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក​ ថ្លែង​ថា​ ជំងឺ​រលាក​ថ្លើម​ប្រភេទ​ C មិន​​មាន​រោគ​សញ្ញា​ធ្វើ​ឲ្យ​អ្នកជំងឺ​ដឹង​ជា​មុន​នោះ​ទេ។ អ្នក​ជំងឺ​អាច​ដឹង​ថា​កើត​ជំងឺ​នេះ​បាន​ តាម​រយៈ​ការ​យក​ឈាម​ទៅ​ពិនិត្យ។ អ្នក​ដែល​កើត​នៅ​ចន្លោះ​ឆ្នាំ​១៩៤៥-ឆ្នាំ១៩៦៥ គួរ​តែ​ទៅ​ធ្វើ​តេស្ត​ឈាម​រក​មើល​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ Cនេះ​ បើ​ទោះ​ជា​មាន​ ឬ​គ្មាន​រោគ​សញ្ញា​ក៏​ដោយ។ អ្នក​ដែល​អាច​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​នេះ​ខ្លាំង​ជា​គេ​នោះ គឺ​អ្នក​ចាក់​ថ្នាំ​ ឬ​បញ្ចូល​សេរ៉ូម​ញឹកញាប់​ដោយ​ប្រើ​ម្ជុល​ និង​គ្រឿង​ប្រដាប់​ពេទ្យ​ឯ​ទៀត​មិន​ស្រប​នឹង​អនាម័យ​ពេទ្យ​ជា​ពិសេស​អ្នក​ចាក់​គ្រឿង​ញឿន។ ការ​ចាក់​ម្ជុល​ប្រើ​ដោយ​បច្ចេកទេស​វេជ្ជសាស្រ្ត​តាម​ស្តង់ដារ​អន្តរជាតិ​អាច​ជួយ​កាត់​បន្ថយ​ការ​ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ C នេះ​បាន៕ (ស៊ូ ពេជ្រចិន្តា, Hello VOA, វ៉ាស៊ីនតោន/ផ្លរីដា,​ ៨ ធ្នូ ២០១៦)

XS
SM
MD
LG