យុវជនខ្មែរដែលបានទៅដល់ចំណុចកណ្តាលនៃបដិវត្តន៍បច្ចេកវិទ្យា
តំបន់ Silicon Valley ក្នុងរដ្ឋ California ត្រូវគេចាត់ទុកថាជា មជ្ឈមណ្ឌលបច្ចេកវិទ្យាទំនើបរបស់ពិភពលោក ដែលជាទីតាំងរបស់ក្រុមហ៊ុនធំៗដូចជា Apple, Google, និង Facebook ជាដើម។ សម្រាប់អ្នកស្រឡាញ់បច្ចេកវិទ្យា ការមកដល់និងបានធ្វើការទីនេះប្រៀបដូចសុបិនមួយ។ នៅមុនកម្មវិធីប្រកួត hackathon មួយនៅរាជធានីភ្នំពេញនៅចុងសប្ដាហ៍នេះ ដែលដឹកនាំដោយអង្គការ Cambodians in Tech ដែលមានមូលដ្ឋាននៅតំបន់ Silicon Valley នេះ លោក សឹង សុផាត នៃ VOA បានជួបជាមួយជនជាតិខ្មែរនិងខ្មែរអាមេរិកាំងបួននាក់ដែលបានមកធ្វើការនៅទីនេះ បើទោះបីជាពួកគេត្រូវសម្របខ្លួនទៅនឹងជីវិតការងារដ៏មមាញឹកនៅតំបន់នេះក្ដី។