នៅជុំវិញពិភពលោក ប្រទេសជាច្រើនបានមើលឃើញព្រះចន្ទពេញវង់ដ៏ភ្លឺបំផុត និងជិតផែនដីបំផុតតាំងពីឆ្នាំ១៩៤៨មក នៅរាត្រីថ្ងៃទី១៣ និងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦៕
កម្រងរូបភាព៖ ព្រះចន្ទពេញវង់ដ៏ភ្លឺបំផុតលើផែនដីក្នុងរយៈពេលជាង៧០ឆ្នាំ
- VOA Khmer

១
យន្តហោះមួយហោះកាត់ព្រះចន្ទពេញវង់ដ៏ភ្លឺបំផុត ដែលធ្វើដំណើរចេញពីទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃច័ន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦។ (AP Photo/Ng Han Guan)

២
ព្រះចន្ទពេញវង់រះនៅក្បែររូបសំណាកសេរីភាពនៅទីក្រុងញូវយ៉ក កាលពីថ្ងៃច័ន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦។ (AP Photo/Julio Cortez)

៣
ព្រះចន្ទពេញវង់រះនៅក្បែរប្រទីបមួយនៅលើដងទន្លេសាបមុខព្រះបរមរាជវាងនៃរាជធានីភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃច័ន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងអំឡុងឱកាសព្រះរាជពិធីបុណ្យអុំទូក។ (AP Photo/Heng Sinith)

៤
ព្រះចន្ទពេញវង់រះនៅពីក្រោយប្រាសាទ Almodovar នៅទីក្រុង Cordoba ភាគខាងត្បូងប្រទេសអេស្បាញ កាលពីថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ (AP Photo/Miguel Morenatti)

៥
ព្រះចន្ទពេញវង់រះនៅពីក្រោយប្រាសាទ Propylaia នៅលើកំពូលភ្នំ Acropolis នៃរដ្ឋធានី Athens ប្រទេសក្រិក កាលពីថ្ងៃច័ន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦។ (AP Photo/Yorgos Karahalis)

៦
ព្រះចន្ទពេញវង់រះនៅក្រោយរូបសំណាកមួយនៅលើកំពូលអគាររោងល្ខោនមួយនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃច័ន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦។ (AP Photo/Hau Dinh)

៧
ព្រះចន្ទពេញវង់រះនៅពីក្រោយវិមានរដ្ឋសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

៩
ព្រះចន្ទពេញវង់រះពីលើជួរភ្នំនៅទីក្រុងណៃពីដោ ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃច័ន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦។ (AP Photo/Aung Shine Oo)

១០
ព្រះចន្ទពេញវង់រះពីលើជ្រលង San Gabriel រដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦។