បទសម្ភាសន៍ VOA៖ សកម្មជនរៀបចំវេទិកាសាធារណៈដើម្បីជំរុញខ្មែរនៅក្រុងឡុងប៊ិចទៅបោះឆ្នោត
សហគមន៍ខ្មែរក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា នឹងរៀបចំការជួបជុំសាធារណៈមួយនៅថ្ងៃអាទិត្យទី៦ ខែវិច្ឆិកាខាងមុខនេះ ដើម្បីជំរុញពលរដ្ឋខ្មែរអាមេរិកាំងឱ្យទៅបោះឆ្នោតឱ្យបានច្រើន។ ការជួបជុំនឹងធ្វើនៅសួន MacArthur ហើយនេះក៏ជាការបង្ហាញថា សហគមន៍ខ្មែរចូលរួមកាន់តែជ្រៅក្នុងនយោបាយសហរដ្ឋអាមេរិកតាមរយៈការរៀបចំកម្មវិធីនេះជាលើកទី១ជូនអ្នកតំណាងរាស្រ្ត Alan Lowenthal ដែលតំណាងសង្កាត់លេខ៤៧របស់ពួកគេ។ សូមលោកអ្នកស្តាប់កិច្ចសម្ភាសន៍រវាងលោកម៉ែន គឹមសេង នៃវីអូអេជាមួយនឹងលោកស្រី ណាវ៉ាន ចិត្រ ដែលជាអ្នករៀបចំកម្មវិធីនោះដូចតទៅ៕