សភាសហរដ្ឋអាមេរិកមានជម្នះលើសេចក្តីព្រាងច្បាប់ថ្ងៃទី១១ខែកញ្ញា ដែលប្រធានាធិបតីអូបាម៉ាបានបោះឆ្នោតវ៉េតូ
សភាសហរដ្ឋអាមេរិក បានបោះឆ្នោតលុបចោលការបោះឆ្នោតវ៉េតូរបស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលនឹងអនុញ្ញាតិឲ្យពលរដ្ឋអាមេរិកាំងដាក់ពាក្យបណ្តឹងប្រឆាំងនឹងប្រទេសអារ៉ាប់ប៊ី សាអូឌីតចំពោះការវាយប្រហារភេរវកម្មនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ លោក Michael Bowman អ្នកយកព័ត៌មានរបស់ VOA រាយការណ៍ថា ចំនួនសន្លឹកឆ្នោតកាលពីពេលថ្មីៗនេះនៅក្នុងសភាទាំង២មានចំនួនច្រើនលើសលប់ហើយកត់សម្គាល់ជាលើកទី១ថា ការបោះឆ្នោតវ៉េតូរបស់លោកប្រធានាធិបតីអូបាម៉ា បានត្រូវច្រានចោល។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
23 កុម្ភៈ 2021
សាលារៀនរងសម្ពាធក្នុងការបើកឡើងវិញ ខណៈគ្រូបង្រៀនទទួលវ៉ាក់សាំង
-
18 កុម្ភៈ 2021
សហរដ្ឋអាមេរិកអាចឈប់ប្រើពាក្យ «ជនបរទេស» នាពេលខាងមុខ
-
16 កុម្ភៈ 2021
អាមេរិកដាក់ទណ្ឌកម្មលើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា