ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA សុខភាព៖ ការធ្វើ​តេស្ត​រក​កោសិកាមហារីក​មាត់​ស្បូន Pap Test ឲ្យ​បាន​ទៀងទាត់​ដើម្បី​បង្ការ និង​អាច​ឆាប់​ព្យាបាល​ជំងឺ​មហារីក​នេះ​បាន​ឲ្យ​ទាន់​ពេល


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកជំនាញ​វេជ្ជសាស្ត្រ​គឺ លោក តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​នៅ​ទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋ​អាមេរិក​ថ្លែង​ថា មហារីក​មាត់​ស្បូន​សម្លាប់​ស្រ្តី​ខ្មែរ​ច្រើន​ជាងគេ។ ស្រ្តី​ខ្មែរ​មិន​ត្រូវ​មាន​ភាព​ខ្មាស់អៀន​ ក្នុងការ​ទៅធ្វើ​តេស្ត​រក​កោសិកា​​មហារីក​នេះ​ឲ្យ​បាន​ជា​ប្រចាំ ដោយ​ចាប់ផ្តើម​ពី​អាយុ ២១ឆ្នាំ ដល់​អាយុ ៦៥ឆ្នាំ។ លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា គេ​អាច​ធ្វើ​តេស្ត​តាម​វិធី​មួយ​បែប​ទៀត​ដែល​មាន​តម្លៃ​ថោក​ជាង Pap Test គឺ VIA៕ (ស៊ូ ពេជ្រចិន្តា, Hello VOA, វ៉ាស៊ីនតោន, ២០ តុលា ២០១៦)

XS
SM
MD
LG