បរិមាណទឹកទន្លេសាបកំពុងចាប់ផ្តើមស្រកបន្តិចម្តងៗនៅខែនេះ ដែលអំណោយផលដល់ការនេសាទត្រីរបស់ប្រជាពលរដ្ឋនេសាទនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ អ្នកនេសាទត្រី និងលក់ត្រីនៅផ្សារក្រោម ដែលឋិតនៅទល់មុខភ្នំនាងកង្រីដែលជាចំណុចរបត់នៃដៃទន្លេសាប និងបឹងទន្លេសាប កំពុងតែមម៉ាញឹកប្រកបមុខរបររបស់ពួកគេ។ នៅដើមរដូវនេសាទត្រីនេះ អ្នកនេសាទថា ទិន្នផលត្រីមានអំណោយផលច្រើនគួរសម៕ (មជ្ឈមណ្ឌលឯកសារកម្ពុជា/អ៊ូច មករា)
កម្រងរូបភាព៖ ផ្សារត្រីនៅក្រុងកំពង់ឆ្នាំងនៅដើមរដូវនេសាទត្រី

១
អ្នកលក់ និងនេសាទត្រីកំពុងមម៉ាញឹកប្រកបមុខរបររបស់ខ្លួននៅផ្សារក្រោម នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០១៦។ (មជ្ឈមណ្ឌលឯកសារកម្ពុជា/អ៊ូច មករា)

២
ទិន្នផលត្រីដែលអ្នកនេសាទរកបាន និងយកមកលក់នៅផ្សារក្រោម នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០១៦។ (មជ្ឈមណ្ឌលឯកសារកម្ពុជា/អ៊ូច មករា)

៣
អ្នកនេសាទចតទូកនៅផ្សារក្រោម នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០១៦។ (មជ្ឈមណ្ឌលឯកសារកម្ពុជា/អ៊ូច មករា)

៤
គ្រួសារមួយនាំគ្នាប្រមូលអីវ៉ាន់ដាក់ទូកនេសាទរបស់ពួកគេវិញ នៅផ្សារក្រោម នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០១៦។ (មជ្ឈមណ្ឌលឯកសារកម្ពុជា/អ៊ុច មករា)

៥
អ្នកលក់ផ្លែឈើនៅផ្សារក្រោម នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០១៦។ (មជ្ឈមណ្ឌលឯកសារកម្ពុជា/អ៊ូច មករា)

៦
ទិដ្ឋភាពបឹងទន្លេសាបនៅក្រុងកំពង់ឆ្នាំ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០១៦។ (មជ្ឈមណ្ឌលឯកសារកម្ពុជា/អ៊ូច មករា)

៧
បុរសពីរនាក់អង្គុយលេងនៅមាត់ទន្លេទល់មុខភ្នំនាងកង្រី នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០១៦។ (មជ្ឈមណ្ឌលឯកសារកម្ពុជា/អ៊ូច មករា)