លោកប្រធានាធិបតីចិនស៊ី ជិនពីន (Xi Jinping) បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងដំណើរទស្សនកិច្ចក្នុងប្រទេសកម្ពុជារយៈ ពេលពីរថ្ងៃក្នុងប្រទេសកម្ពុជា។ លោកគ្រោងនឹងជួបព្រះមហាក្សត្រកម្ពុជានិងថ្នាក់ដឹកនាំរដ្ឋាភិបាលមួយចំនួនផងដែរ ហើយនាល្ងាចនេះលោកXi គ្រោងនឹងចុះហត្ថលេខាចំនួន២៨ចំនុចជាមួយរដ្ឋាភិបាលកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចថ្ងៃទីមួយនេះ គេសង្កេតឃើញថាមានការរឹតត្បិតដល់ការចុះយកព័ត៌មាន របស់អ្នកសារព័ត៌មានកម្ពុជាមួយចំនួនផងដែរ។