Hello VOA៖ បទពិសោធន៍ការងារនៅក្រៅប្រទេសអាចជួយបង្កើនឱកាសការងារពេលអនាគត
លោក តាំង កេងស្រេង អ្នកសរសេរកម្មវិធី software នៅក្រុមហ៊ុន Cisco តំបន់បច្ចេកវិទ្យា Silicon Valley រដ្ឋ California សហរដ្ឋអាមេរិក ថ្លែងថា ការធ្វើការនៅក្រៅប្រទេស ទោះបីរយៈពេលខ្លីឬវែងក្តី មិនត្រឹមតែផ្តល់ឱកាសដល់ពលរដ្ឋកម្ពុជារៀនសូត្រពីលក្ខណៈល្អៗនៃរបៀបធ្វើការបែបបរទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយឲ្យពួកគេមានឱកាសការងារច្រើនថែមទៀតទៅអនាគត ទាំងក្នុងប្រទេសនិងក្រៅប្រទេស។ លោកថា បទពិសោធន៍ជំនាញជាកត្តាសំខាន់សម្រាប់ការទទួលបានឱកាសទៅធ្វើការនៅបរទេស។ (សឹង សុផាត, Hello VOA សំឡេងជំនាន់ថ្មី, វ៉ាស៊ីនតោន/កាលីហ្វ័រញ៉ា, ១៩ កញ្ញា ២០១៦)