Hello VOA សុខភាព៖ ការចាក់វាក់សាំងបង្ការ HPV និងការទៅធ្វើតេស្តរកមហារីកមាត់ស្បូន Pap Test ឲ្យបានទៀងទាត់ ដើម្បីបង្ការកុំឲ្យមានមេរោគនេះកើតឡើង
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក ថ្លែងថា ជំងឺមហារីកមាត់ស្បូនជាជំងឺដែលអាចបង្ការបាន។ ស្រ្តីខ្មែរចំនួន ២១,២ នាក់ ក្នុងចំណោមមនុសុ្សស្រី១ សែននាក់ក្នុងមួយឆ្នាំ កើតជំងឺមហារីកមាត់ស្បូន ដែលចំនួននេះខ្ពស់ជាងគេបង្អស់ក្នុងចំណោមប្រទេសនៅអាស៊ី និងទូទាំងពិភពលោក។ ភាគច្រើនជំងឺមហារីកនេះកើតលើស្រ្តីដែលមានអាយុលើសពី៤០ឆ្នំា៕ (ស៊ូ ពេជ្រចិន្តា, Hello VOA, វ៉ាស៊ីនតោន, ១៥ កញ្ញា ២០១៦)