ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ហា​ជនជាតិ​ភាគ​តិច​ត្រូវ​បាន​លើក​ឡើង​ក្នុង​ការ​បំពេញ​ទស្សន​កិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​លោក​ស្រី Aung San Suu Kyiនៅ​អាមេរិក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ទីប្រឹក្សា​រដ្ឋាភិបាល លោកស្រី Aung San Suu Kyi កំពុង​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​អតីត​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ លោក Kofi Annan បាន​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​របស់​លោកស្រី ក្នុង​កិច្ច​ប្រឹង​ប្រែង​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​រវាង​ប្រជាជន​កាន់​សាសនា​ព្រះពុទ្ធ និង​ប្រជាជន​កាន់​សាសនា​ឥស្លាម។ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​មេ​ដឹកនាំ​មីយ៉ាន់ម៉ា​ឲ្យ​ធ្វើការ​បន្ថែម​ទៀត​ដើម្បី​បន្ធូរ​បន្ថយ​ស្ថាន​ភាព​អាក្រក់​របស់​ជនជាតិ​ដើម​ភាគ​តិច Rohingya កាន់​សាសនា​ឥស្លាម​ជាង​មួយ​លាន​នាក់ ដែល​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ជន​ជាតិ​ភាគ​តិច​ផ្លូវការ​របស់​មីយ៉ាន់ម៉ា។ អ្នកស្រី Zlatica Hoke អ្នក​យក​ព័ត៌មាន​របស់ VOA រាយការណ៍​ថា ភាព​តាន​តឹង​ទាក់​ទិន​នឹង​ជនជាតិ​ដើម​ភាគ​តិច និង​បញ្ហា​សាសនា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា គឺ​ជា​ប្រធាន​បទ​មួយ​ដែល​ត្រូវ​បាន​លើក​មក​ពិភាក្សា​ក្នុង​ការ​បំពេញ​ទស្សន​កិច្ច​ជា​ប្រវត្តិ​សាស្ត្រ​របស់​លោក​ស្រី Aung San Suu Kyiនៅ​អាមេរិក។ លោក សឿន វឌ្ឍនា ជូន​សេចក្ដី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG