មេរៀនទី១៖ សូមស្វាគមន៍!
Let's Learn English គឺជាវគ្គសិក្សាថ្មីមួយសម្រាប់អ្នករៀនភាសាអង់គ្លេស។ គ្រូបង្រៀនដែលមានសញ្ញាប័ត្រ បានរៀបចំវគ្គសិក្សាសម្រាប់អ្នកដែលចាប់ផ្តើមរៀនភាសាអង់គ្លេសដំបូង។ វគ្គសិក្សានេះ មានជាបន្តបន្ទាប់រយៈពេល៥២សប្តាហ៍។ ក្នុងមួយសប្តាហ៍ៗ នឹងមានមេរៀនថ្មីអមដោយវីដេអូ ដែលបង្ហាញអំពីការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋអាមេរិកកាំងវ័យក្មេង។ ក្នុងមេរៀននីមួយៗ ក៏មានភ្ជាប់របៀបនិយាយ ការប្រើពាក្យ និងការសរសេរផងដែរ។ ក្នុងនេះផងដែរ យើងក៏មានលំហាត់ដែលអាចបោះពុម្ភ ការវាយតម្លៃលទ្ធផលសិក្សា គម្រោងសិក្សា សម្រាប់សិស្ស និងគ្រូ។ សេចក្តីសង្ខេប (Summary) Anna moves to Washington, DC. She meets Pete at her new apartment. អាណា (Anna) បានផ្លាស់មករស់នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ នាងបានជួបភីត (Pete) នៅអាគារស្នាក់នៅថ្មីរបស់នាង។