អ្នកជំនាញ៖ អនាគតដ៏ស្រពិចស្រពិលរបស់ទន្លេមេគង្គ
អ្នកជំនាញនៅរដ្ឋធានីវ៉ាស៊ីនតោន យល់ថា អនាគតទន្លេមេគង្គ ដែលហូរកាត់ប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ វៀតណាម និងកម្ពុជា មានភាពស្រពិចស្រពិលច្រើន ដោយសារតែចិនអាចនឹងសង់ទំនប់វារីអគ្គិសនីដើម្បីស្តុកទឹកទន្លេទុក ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ហើយបណ្តាប្រទេសនៅភាគខាងក្រោមទន្លេមេគង្គនៅតែត្រូវការថាមពលអគ្គិសនីដែលមានតម្លៃថោក៕