ទិដ្ឋភាពបេក្ខជនចេញពីមណ្ឌលប្រឡងនៅថ្ងៃបញ្ចប់នៃការប្រលងទុតិយភូមិ ថ្ងៃទី២៣ សីហា ២០១៦។ បេក្ខជនចូលរួមក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន២ថ្ងៃ ចាប់ពីថ្ងៃចន្ទនេះគឺមានចំនួន៩៣.៧៥២នាក់ ក្នុងនោះសិស្សស្រីមានចំនួន៤៥.២៣៧នាក់។ ការប្រឡងនេះចែកជា១៥៧ មណ្ឌលសំណេរ ស្មើនឹង៣.៧៨១បន្ទប់ ទាំងថ្នាក់វិទ្យាសាស្រ្ត និងវិទ្យាសាស្រ្តសង្គម។ នេះបើយោងទៅតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា៕
កម្រងរូបភាព៖ «ទិដ្ឋភាពថ្ងៃបញ្ចប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី២៣ សីហា ២០១៦»

១
បេក្ខជនប្រឡងបាក់ឌុបចេញពីបន្ទប់ប្រឡងនៅថ្ងៃបញ្ចប់របស់គេនៅវិទ្យាល័យព្រះយុគន្ធ នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

២
ឪពុករបស់បេក្ខជនប្រឡងបាក់ឌុបបោយដៃហៅកូនគាត់ចេញពីបន្ទប់ប្រឡងថ្ងៃចុងក្រោយនៅវិទ្យាល័យព្រះយុគន្ធ នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

៣
ឪពុករបស់បេក្ខជនប្រឡងបាក់ឌុប ឌុបកូនស្រីរបស់ខ្លួនចេញពីមណ្ឌលប្រឡងថ្ងៃចុងក្រោយនៅវិទ្យាល័យព្រះយុគន្ធ នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

៤
ស្រ្តីជាម្ដាយបេក្ខជនប្រឡងបាក់ឌុបរង់ចាំកូនពួកគាត់ចេញពីបន្ទប់ប្រឡងថ្ងៃចុងក្រោយនៅវិទ្យាល័យព្រះយុគន្ធ នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

៥
បេក្ខជនារីប្រឡងបាក់ឌុបមើលខិត្តប័ណ្ណផ្សព្វផ្សាយអំពីព័ត៌មានសិក្សា បន្ទាប់ពីខ្លួននចេញពីមណ្ឌលប្រឡងថ្ងៃចុងក្រោយនៅវិទ្យាល័យព្រះយុគន្ធ នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

៦
ម្ដាយបាំងឆ័ត្រឲ្យកូនស្រីដែលទើបតែចេញពីបន្ទប់ប្រឡងនៅថ្ងៃបញ្ចប់នៅវិទ្យាល័យព្រះយុគន្ធ នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

៧
ស្រ្តីជាម្ដាយបេក្ខជនប្រឡងបាក់ឌុបរង់ចាំកូនពួកគេចេញពីបន្ទប់ប្រឡងថ្ងៃចុងក្រោយនៅវិទ្យាល័យព្រះយុគន្ធ នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

៨
បេក្ខជនប្រឡងបាក់ឌុបចេញពីបន្ទប់ប្រឡងនៅថ្ងៃបញ្ចប់របស់គេនៅវិទ្យាល័យព្រះយុគន្ធ នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

៩
បេក្ខជនប្រឡងបាក់ឌុបចេញពីបន្ទប់ប្រឡងនៅថ្ងៃបញ្ចប់របស់គេនៅវិទ្យាល័យព្រះយុគន្ធ នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)