Hello VOA សុខភាព៖ ការទៅឆ្លុះពោះវៀនឲ្យបានឆាប់និងការវះកាត់ជាវិធីបង្ការនិងព្យាបាលសំខាន់បំផុតចំពោះមហារីកពោះវៀន
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក ថ្លែងថា ពលរដ្ឋខ្មែរទូទៅដែលមានអាយុលើសពី៥០ឆ្នាំ គួរទៅធ្វើតេស្ត Colonoscopy ឆ្លុះពោះវៀនធំ ដើម្បីរកមើលសញ្ញានៃមហារីក។ ប្រសិនបើមានកើតមហារីក ត្រូវធ្វើការព្យាបាលឲ្យបានឆាប់តាមរយៈការវះកាត់។ (សឹង សុផាត, Hello VOA សុខភាព, វ៉ាស៊ីនតោន, ២១ កក្កដា ២០១៦)