Hello VOA៖ បច្ចេកវិទ្យាអាចជួយឲ្យតម្លៃសំបុត្ររថយន្តចុះថោកអំឡុងពេលបុណ្យទាន
លោក ជា ឡង់ដា ស្ថាបនិកនិងប្រធានក្រុមហ៊ុន BookMeBus ថ្លែងថា បច្ចេកវិទ្យាអ៊ីនធឺណិតមិនត្រឹមតែជួយអ្នកធ្វើដំណើរកម្ពុជាអាចចំណេញពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងទទួលបាននូវសេវាកម្មធ្វើដំណើរល្អជាងមុន រួមទាំងតម្លៃសមរម្យក្នុងអំឡុងពេលថ្ងៃបុណ្យជាតិទៀតផង។ ការយឺតយ៉ាវរបស់អ្នកធ្វើដំណើរនិងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរក្នុងការសម្របខ្លួនទៅនឹងរបត់បច្ចេកវិទ្យានេះ អាចធ្វើឲ្យពួកគេផ្ទាល់ក៏ដូចជាកម្ពុជាទាំងមូលខាតបង់ខាងសេដ្ឋកិច្ចនិងទេសចរណ៍។ (សឹង សុផាត, Hello VOA សំឡេងជំនាន់ថ្មី, វ៉ាស៊ីនតោន/ភ្នំពេញ, ១៥ សីហា ២០១៦)