លោក ថម ម៉ាលីណូស្គី (Tom Malinowski) ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក (ស.រ.អា.)ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ កាលពីព្រឹកថ្ងៃច័ន្ទ ទី១៨ ខែកក្កដាកន្លងទៅនេះ បានចាប់ផ្តើមធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃសិទ្ធិមនុស្សសម្រាប់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា និងស្វែងយល់អំពីការបោះឆ្នោតនៅកម្ពុជា។
នៅក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនេះ លោក ថម ម៉ាលីណូស្គី បានជួបជាមួយនឹងមន្ត្រីរដ្ឋាភិបាលកម្ពុជា មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំង និងតំណាងអង្គការសង្គមស៊ីវិល។
នៅក្នុងសន្និសីទបញ្ចប់ទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក នៅថ្ងៃទី១៩ ខែកក្កដានេះ លោក Tom Malinowski ក៏បានបញ្ជាក់ផងដែរថា អ្នកដែលលោកបានជួបសន្ទនា ដែលក្នុងនោះរួមទាំងមានមន្ត្រីសង្គមស៊ីវិល និងមន្ត្រីរដ្ឋាភិបាលផងនោះ ក៏សង្ឃឹមផងដែរថា នឹងមានការចូលរួមស៊ើបអង្កេតពីភាគីឯករាជ្យមួយក្នុងករណីឃាតកម្មសម្លាប់លោក កែម ឡី៕