ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការគាំទ្រ​យ៉ាង​ច្រើន​ដល់​អ្នកនៅ​រស់រាន​មាន​ជី​វិត​និង​បុគ្គលិក​ក្លិប​រាត្រី​នៅ​ក្រុង Orlando


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ពីរ​សប្តាហ៍​ក្រោយពី​ការបាញ់​ប្រហារ​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​សហរដ្ឋ​អាមេរិក​នៅ​ក្រុង Orlando រដ្ឋ Florida សហគមន៍​នេះ នៅតែ​បន្ត​ការគាំទ្រ​របស់​ខ្លួន​ដល់​ជន​រងគ្រោះ​ដោយសារ​ការសម្លាប់​រង្គាល​នៅ​ក្លិប​រាត្រី Pulse។ វា ជា​ការ​ប្រគុំ​តន្រ្តី​របស់​ក្រុម​ឡាទីន​នៅ​ពេល​ដែល​ភេរវជន​ក្នុង​ស្រុក​ម្នាក់ បាន​ចាប់ផ្តើម​បាញ់​ប្រហារ​ទៅ​លើ​ក្លិប​រាត្រី ដែល​ភាគ​ច្រើន​មាន​បុរស​ស្រឡាញ់​ភេទ​ដូចគ្នា។ លោក Arsh Arabasadi អ្នកយក​ព័ត៌មាន​របស់ VOA បាន​ជួប​អ្នក​នៅ​រស់រាន​មាន​ជីវិត​ពី​ការវាយ​ប្រហារ​ដ៏​គួរឲ្យ​រន្ធត់​នេះ ហើយ​រាយការណ៍​អំពី​រឿង​នេះ​ពី​ទីក្រុង Orlando។ លោក ជឹង ប៉ូជីន ជូន​សេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG