បច្ចេកវិទ្យាអ៊ីដ្រូហ្សែនកំពុងតែត្រូវចែករំលែកពីក្រុមហ៊ុនរថយន្តធំៗទៅក្រុមហ៊ុនតូចៗដែលនឹងផលិតរថយន្តដែលប៉ះពាល់តិចតួចដល់បរិស្ថាននិងមានតម្លៃថោកជាងមុន។ គំរូថ្មីបំផុតមួយដែលបានផលិតឡើងនៅរដ្ឋWalesចក្រភពអង់គ្លេសប្រហែលជាអាចនឹងផ្តល់ដល់អតិថិជនក្នុងឆ្នាំ២០១៨។ លោក George Putic នៃ VOA រាយការណ៍អំពីរឿងនេះ។ នាង ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល៕