កម្មករនៅរដ្ឋ Indiana សហរដ្ឋអាមេរិកព្រួយបារម្ភពីការងារនិងកិច្ចព្រមព្រៀងពាណិជ្ជកម្ម
សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីនៅក្នុងរដ្ឋ Indiana នៅកណ្តាលភាគខាងលិចសហរដ្ឋអាមេរិក ការព្រួយកង្វល់ដ៏ខ្លាំងបំផុត គឺការបាត់បង់ការងារនៅតាមរោងចក្រ ដែលកម្មករជាច្រើន បានបន្ទោសទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង ឬ ហៅថា NAFTA ឆ្នាំ១៩៩៤ ជាដើម។ លោក Kane Farabaugh នៃ VOA រាយការណ៍ថា គ្រាដែលបេក្ខជនប្រធានាធិបតីជាច្រើននាក់ប្រឆាំងនឹងកិច្ចព្រមព្រៀងនោះក៏ដោយ ក៏ពួកគេមិនអាចរំពឹងថា នឹងបានទទួលការគាំទ្រពីពួកកម្មករដែលកំពុងប្រឈមនឹងភាពគ្មានការងារធ្វើនោះទេ។ លោក ជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍នេះ៕