ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​យុវវ័យ​វៀតណាម​សញ្ជាតិ​អាមេរិកាំង មាន​សុទិដ្ឋិនិយម​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​អូបាម៉ា​ទៅ​វៀតណាម


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ដំណើរ​ទស្សនៈកិច្ច​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់ អូបាម៉ា ទៅ​ប្រទេស​វៀតណាម​នៅ​ចុង​ខែ​នេះ ​នឹង​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​ប្រធានាធិបតី​ទី៣​ដែល​បាន​ធ្វើដំណើរ​ទៅ​ប្រទេស​មួយ​នេះ ចាប់តាំង​ពី​ការធ្វើ​ទស្សនៈកិច្ច​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Bill Clinton ពី​ឆ្នាំ​២០០០​មក។ ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​ប្រទេស​វៀតណាម កំពុង​រឹតចំណង​មិត្តភាព​ជាមួយ​សហរដ្ឋ​អាមេរិក ដោយសារតែ​មាន​ការកើនឡើង​ភាពតានតឹង​ជាមួយ​ប្រទេស​ចិន។ ជនជាតិ​វៀតណាម​សញ្ជាតិ​អាមេរិកាំង​ជាច្រើន​ជាពិសេស​ក្រុម​យុវវ័យ​ជំនាន់​ក្រោយ មាន​សុទិដ្ឋិនិយម​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី អូបាម៉ា ថា នឹង​អាច​ផ្សះផ្សា​ទំនាក់ទំនង​រវាង​អតីត​ប្រទេស​សត្រូវ​ទាំងពីរ​នេះ​បាន។ អ្នកស្រី Alizabeth Lee នៃ VOA មាន​សេចក្តី​រាយការណ៍​បន្ថែម​ពី​សហគមន៍​ដែល​មាន​ឈ្មោះ​ថា ‍«Little Saigon» ដែល​មាន​ទីតាំង​នៅ​ភាគខាងត្បូង​ទីក្រុង Los Angeles។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូន​សេចក្តី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG