Hello VOA សុខភាព៖ ម្រុមមិនមែនជាថ្នាំព្យាបាលទេ ប៉ុន្តែមានប្រយោជន៍ច្រើនខាងសុខភាព
លោក វេជ្ជបណ្ឌិត តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida ថ្លែងថា ទោះការទទួលទានម្រុម អាចផ្តល់ផលប្រយោជន៍វេជ្ជសាស្ត្រជាច្រើនដូចជា មានជីវជាតិខ្ពស់ មានសារជាតិជួយជម្រះជាតិពុល antioxidant អាចជួយបញ្ចុះកម្រិតស្ករនៅក្នុងឈាម (ជួយដល់អ្នកមានជំងឺទឹកនោមផ្អែម) និងជាតិ cholesterol ហើយជួយបន្ថយភាពរលាក ជាដើម។ ទោះបីយ៉ាងនេះក្តីក៏អ្នកប្រើប្រាស់មិនត្រូវច្រឡំរុក្ខជាតិម្រុមថាជាថ្នាំព្យាបាលទេ ហើយត្រូវចៀសវាងការប្រើប្រាស់ក្នុងករណីគ្រោះថ្នាក់មួយចំនួន។ (សឹង សុផាត, Hello VOA សុខភាព, វ៉ាស៊ីនតោន/ផ្លរីដា, ១៩ ឧសភា ២០១៦)