ក្រសួងព័ត៌មាន៖ បណ្តាញព័ត៌មានទាំងអស់ដែលសរសេរជាភាសាខ្មែរ ត្រូវប្រើគោរមងារដែលព្រះមហាក្សត្រប្រទានឲ្យមន្ត្រីរដ្ឋាភិបាល
ក្រសួងព័ត៌មានចេញសេចក្តីណែនាំឲ្យបណ្តាញព័ត៌មានទាំងអស់ដែលសរសេរជាភាសាខ្មែរ ត្រូវប្រើគោរមងារដែលព្រះមហាក្សត្រប្រទានឲ្យមន្ត្រីរដ្ឋាភិបាល ជាពិសេសងារសម្តេចសម្រាប់មន្ត្រីរដ្ឋាភិបាលកំពូលៗ។ ក្រសួងនឹងមានវិធានការប្រឆាំងអង្គភាពព័ត៌មានដែលមិនគោរពតាមការណែនាំនេះ។ លោក ពិន ស៊ីសុវណ្ណ នៃ VOA រាយការណ៍ពីរាជធានីភ្នំពេញ៕