ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឯកសារ​គេច​ពន្ធ​បែក​ធ្លាយ​ពី​ប៉ាណាម៉ា​បង្ហាញ​ថា ប្រទេស​ក្រីក្រ​ខាត​បង់​ច្រើន​ជាង​គេ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

Panama Papers ​ជា​ឯកសារ​​សម្ងាត់​​ជាង​​១១​លាន​៥សែន​ច្បាប់ ដែល​បែក​ធ្លាយ​ពី​​ក្រុមហ៊ុន​ច្បាប់​មួយ​នៅ​ប្រទេស​ប៉ាណាម៉ា។ ឯកសារ​នេះ​ត្រូវ​បាន​ទម្លាយ​ដោយ​​​សហព័ន្ធ​​អ្នក​កាសែត​ស៊ើប​អង្កេត​អន្តរជាតិ ឬ ហៅ​កាត់​ថា ICIJ ​​ដែល​បាន​​លាត​ត្រដាង​អំពី​ផ្នែក​លាក់​កំបាំង​មួយ​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ ដែល​នៅ​ទី​នោះ​ក្រុម​អ្នក​មាន​អំណាច​និង​​ទ្រព្យធន​នៅ​ទូទាំង​ពិភពលោក តែងតែ​យក​ប្រាក់​ទៅ​លាក់​នៅ​គណនី​អនាមិក​នៅ​ទី​នោះ ឬ​ដើម្បី​​គេច​វេះ​​​ពី​ការ​បង់​ពន្ធ។ ថ្វី​បើ​អ្នក​ខ្លះ​អះអាង​ថា ការ​​ដាក់​ប្រាក់​នៅ​គណនី​សម្ងាត់​​​មិន​មាន​អ្វី​ខុស​ច្បាប់​​ក៏​ដោយ ក៏​អ្នក​ខ្លះ​ទៀត​ថា កង្វះ​ខាត​​តម្លាភាព​និង​ការ​ត្រួត​ពិនិត្យ​នៅ​ប្រទេស​ជា​ច្រើន​ដែល​ជា​កន្លែង​សម្រាប់​ចៀសវាង​ការ​បង់ពន្ធ នាំ​ឲ្យ​មាន​ការ​ខាត​បង់​ច្រើន​ដល់​ចំណូល​ពន្ធ​សម្រាប់​ប្រទេស​​កំពុង​អភិវឌ្ឍ​ដែល​ត្រូវ​ការ​ថវិកា​នេះ​ជាង​គេ។ លោក Mil Arcega រាយការណ៍អំពីរឿងនេះ ហើយ​លោក សឹង សុផាត ជូន​សេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG