១៩ឆ្នាំបន្ទាប់ពីការវាយប្រហារដោយការគប់គ្រាប់បែកឆ្នាំ១៩៩៧ ក្រុមតំណាងរាស្រ្ត មន្រ្តី និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិជាង១០០នាក់ ប្រារព្ធពិធីបង្សុកូលនៅស្តូបអ្នកបាត់បង់ជិវិតនៃការវាយប្រហារនេះ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណកន្ធនៃក្រុម«វិរៈបាតុករ»ទាំងនោះ នៅសួនច្បារវត្តបុទុមវត្តី រាជធានីភ្នំពេញ កាលពីថ្ងៃពុធ ទី៣០ ខែមីនានេះ។ ក្នុងកំឡុងពេលវាយប្រហារនោះ មានមនុស្សយ៉ាងហោចណាស់១៦នាក់ ដែលជាអ្នកគាំទ្រគណបក្សជាតិខ្មែរដែលដឹកនាំដោយលោក សម រង្ស៊ី នាពេលនោះ បានស្លាប់ និងមានមនុស្សជាង១០០នាក់ទៀតបានរងរបួស ក៏ប៉ុន្តែគេនៅតែមិនទាន់ដឹងនៅឡើយថានរណាជាជនដៃដល់នោះទេ៕
កម្រងរូបភាព៖ គណបក្សសង្រ្គោះជាតិរំឭកខួប១៩ឆ្នាំនៃការបាត់បង់ជីវិតរបស់បាតុករអហិង្សាឆ្នាំ១៩៩៧
១៩ឆ្នាំបន្ទាប់ពីការវាយប្រហារដោយការគប់គ្រាប់បែកឆ្នាំ១៩៩៧ ក្រុមតំណាងរាស្រ្ត មន្រ្តី និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិជាង១០០នាក់ ប្រារព្ធពិធីបង្សុកូលនៅស្តូបអ្នកបាត់បង់ជិវិតនៃការវាយប្រហារនេះ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណកន្ធនៃក្រុម«វិរៈបាតុករ»ទាំងនោះ នៅសួនច្បារវត្តបុទុមវត្តី រាជធានីភ្នំពេញ កាលពីថ្ងៃពុធ ទី៣០ ខែមីនានេះ។