Hello VOA៖ គុណសម្បត្តិបណ្តាញសង្គមអាស្រ័យលើសេរីភាពបញ្ចេញមតិនិងឥរិយាបថអ្នកប្រើប្រាស់
កញ្ញា ហឿន សុភ័ក្ត្រ និស្សិតអាហារូបករណ៍ Fulbright ថ្នាក់អនុបណ្ឌិតខាងផ្នែកប្រព័ន្ធផ្សព្វផ្សាយមហាជននិងការសិក្សាសារគមនាគមន៍នយោបាយនៅសាកលវិទ្យាល័យ Missouri ថ្លែងថា ដើម្បីបង្កើនគុណភាពនៃការសន្ទនាខាងនយោបាយនិងមតិសាធារណៈនៅកម្ពុជា រដ្ឋាភិបាលត្រូវធានាសេរីភាពនៃការបញ្ចេញមតិផង ហើយអ្នកប្រើប្រាស់ដែលជាអ្នកបោះឆ្នោតត្រូវព្យាយាមបញ្ចេញយោបល់ដែលមានលក្ខណៈស្ថាបនានិងមិនធ្វើឲ្យប្រះឆាសង្គម។ (សឹង សុផាត, Hello VOA សំឡេងជំនាន់ថ្មី, វ៉ាស៊ីនតោន/Missouri, ២១ មីនា ២០១៦)