ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យន្តហោះ Drone តូចៗ​អាច​ជួយ​ឲ្យ​ការព្យាករណ៍​ធាតុអាកាស​ក្នុង​តំបន់​កាន់​តែ​ប្រសើរ​ឡើង (VOA ​វិទ្យាសាស្ត្រ ៥៧)


យន្តហោះ Drone តូចៗ​អាច​ជួយ​ឲ្យ​ការព្យាករណ៍​ធាតុអាកាស​ក្នុង​តំបន់​កាន់​តែ​ប្រសើរ​ឡើង (VOA ​វិទ្យាសាស្ត្រ ៥៧)
សូម​រង់ចាំ
Embed

No media source currently available

0:00 0:03:49 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

យន្តហោះ Drone តូចៗ​អាច​ជួយ​ឲ្យ​ការព្យាករណ៍​ធាតុអាកាស​ក្នុង​តំបន់​កាន់​តែ​ប្រសើរ​ឡើង។ បរិយាកាស​ផែនដី​មាន​ស្រទាប់​ជា​ច្រើន​ហើយ​ការព្យាករណ៍​ធាតុអាកាស​គឺ​កាន់​តែ​សុក្រិត ប្រសិន​បើ​គេ​ប្រមូល​ព័ត៌មាន​ពី​ច្រើន​កន្លែង​និង​ពី​ស្រទាប់​ទាំងអស់​នៃ​ផែនដី​។ ដូច្នេះ​ហើយ​ទើប​គេ​មាន​ផ្កាយរណប​​ធាតុអាកាស យន្តហោះ drone ដែល​ហោះ​ខ្ពស់ និង​បាឡុង​ធាតុអាកាស ដែល​សុទ្ធតែ​ហោះ​ក្នុង​កម្ពស់​ខុស​គ្នា។ ក្រុម​អ្នកវិទ្យាសាស្រ្ត​នៃ​សាកល​វិទ្យាល័យ Oklahoma State University កំពុង​តែ​បង្កើត​យន្តហោះ drone​ ថ្មីៗ ដែល​នឹង​ជួយ​ឲ្យ​អ្នកព្យាករណ៍​ធាតុអាកាស​អាច​ធ្វើ​ប្រតិបត្តិការ​ក្នុង​កម្ពស់​ខុស​គ្នា​បាន ហើយ​គួរ​តែ​បង្កើន​គុណភាព​នៃ​ការព្យាការណ៍​ក្នុង​កុំព្យូទ័រ​ដែល​តាមដាន​ធាតុអាកាស​ក្នុង​តំបន់។ លោក George Putic នៃ VOA រាយការណ៍​អំពី​រឿង​នេះ។ ហើយ​ខ្ញុំ ហុង ចិន្តា ជូន​សេចក្តី​ប្រែសម្រួល៕

XS
SM
MD
LG