Hello VOA៖ តើខ្មែរជំនាន់ថ្មីត្រូវជ្រើសរើសនយោបាយការបរទេសបែបណា?
លោក ជឺនបូរាណ ច័ន្ទបូរី ជានិស្សិតថ្នាក់បណ្ឌិតខាងការសិក្សាអំពីនយោបាយនិងយុទ្ធសាស្ត្រអន្តរជាតិ នៅសាកលវិទ្យាល័យជាតិអូស្ត្រាលីនៅក្រុងកង់បេរ៉ាថ្លែងក្នុងកម្មវិធី Hello VOA «សំឡេងជំនាន់ថ្មី» ថា ទោះបីប្រទេសកម្ពុជាដ៏តូចនៅតែត្រូវប្រកាន់នយោបាយអព្យាក្រឹតមិនចូលបក្សសម្ព័ន្ធក្តី ក៏កត្តាផ្លាស់ប្តូរមួយចំនួននៅក្នុងភូមិសាស្ត្រនយោបាយអន្តរជាតិកម្ពុជាក្នុងសម័យអ្នកជំនាន់ក្រោយខ្មែរក្រហមអាចមាននយោបាយការបរទេសបត់បែនជាងសម័យសង្គ្រាមត្រជាក់។ (សឹង សុផាត, Hello VOA, វ៉ាស៊ីនតោន/កង់បេរ៉ា, ១៥ កុម្ភៈ ២០១៦)