បញ្ហាពាណិជ្ជកម្ម និងសន្តិសុខ ស្ថិតក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន
បញ្ហាពាណិជ្ជកម្ម និងសន្តិសុខក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងស្ថិតនៅក្នុងរបៀបវារៈ នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ជួបជាមួយមេដឹកនាំប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង១០នៅរដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃច័ន្ទ និងអង្គារ ខែកុម្ភៈនេះ។ លោក Mike O'Sullivan នៃវីអូអេ រាយការណ៍ថា មន្ត្រីអាមេរិក និយាយថា កិច្ចប្រជុំកំពូលនេះ គឺជាផ្នែកមួយនៃការធ្វើឲ្យមានតុល្យភាពឡើងវិញរបស់អាមេរិក នៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក។ លោក សាយ មុន្នី សូមជូនសេចក្តីប្រែសម្រួល៕