ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ប្រធានាធិបតីនាំ​គ្នា​ទាក់​ទាញ​អ្នក​បោះ​ឆ្នោត​នៅ​រដ្ឋ​ Iowa


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប៉ុន្មាន​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត​ជា​បថម​នៅ​រដ្ឋ Iowa ​ដែល​ជា​ការ​ចាប់​ផ្តើម​នៃ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ស.រ.អា​នោះ បេក្ខជន​ពី​គណបក្ស​សាធារណរដ្ឋ និង គណបក្ស​ប្រជាធិបតេយ្យ កំពុង​ស្វះ​ស្វែង​រក​ការគាំ​ទ្រ​ពី​សំណាក់​អ្នក​បោះ​ឆ្នោត។ លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​រដ្ឋ Iowa និង នៅ​រដ្ឋ​ New Hampshire ពីរ​សប្តាហ៍​ក្រោយ​មក អាច​បង្ហាញ​ថា​តើ​បេក្ខជនណា មាន​ឱកាស​​ប្រសើរ​ជាងគេ ក្នុង​ការ​យក​ជ័យ​ជំនះ ក្នុង​ការ​បោះ​ឆ្នោត​នៅ​ខែ​វិច្ឆិកា។ លោក Donald Trump ​នៅ​តែ​នាំ​មុខ​គេ​ខាង​គណបក្ស​សាធារណរដ្ឋ ខណៈ​ដែល​លោកស្រី Hillary Clinton ខាង​គណបក្ស​ប្រជាធិបតេយ្យ កំពុង​ប្រជែង​យ៉ាង​ខ្លាំង​ជាមួយ​លោក Bernie Sanders។ លោកស្រី Zlatica Hoke នៃ​ VOA រាយការណ៍​ថា នៅ​មាន​អ្នក​នយោបាយ​ម្នាក់​ទៀត ដែល​កំពុង​ពិចារណា​អំពី​ការ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានធិបតី​ឯករាជ្យ។ លោក ប៉ូច រាសី ជូន​សេចក្តី​ប្រែសម្រួល​៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG