គណបក្សប្រជាជនកម្ពុជាពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្រៅប្រទេស
គណបក្សប្រជាជនកម្ពុជាចាប់ផ្តើមពង្រីកឥទ្ធិពលរបស់ខ្លួននៅក្រៅប្រទេស ជាពិសេសនៅស.រ.អា. និងនៅតំបន់អឺរ៉ុប។ ការពង្រឹងនេះធ្វើឡើងតាមរយៈស្ថានទូតនិងទស្សនកិច្ចរបស់កូនប្រុសលោកហ៊ុន សែន ជាពិសេសគឺលោក ហ៊ុន ម៉ាណែត ដែលជាកូនច្បងរបស់លោកនាយករដ្ឋមន្ត្រី និងជាអ្នកដែលមតិជាច្រើនសន្និដ្ឋានថា កំពុងស្វែងរកការគាំទ្រដើម្បីបន្តតំណែងពីឪពុករបស់លោក។ លោកពិន ស៊ីសុវណ្ណនៃវីអូអេរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន៕