បទសម្ភាសន៍ VOA៖ កវីនិពន្ធខ្មែរអាមេរិកាំងម្នាក់និពន្ធប្រលោមលោកអាបបែបមនោសញ្ចេតនា
អ្នកនាង ហ៊ឹម ច័ន្ទឫទ្ធី ដែលជាពលរដ្ឋខ្មែរអាមេរិកាំង គឺជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា When broken glass floats: Growing up under the Khmer Rouge ដែលប្រែជាភាសាខ្មែរថា អំបែងអណ្តែត។ សៀវភៅនោះគឺជាស្នាដៃទី១របស់អ្នកនាង ដែលនិយាយអំពីការចងចាំរបស់អ្នកនាងនៅក្នុងរបបខ្មែរក្រហម ហើយទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ប្រជាជនទាំងនៅក្នុងនិងនៅក្រៅប្រទេស។ បច្ចុប្បន្ននេះ អ្នកនាង ឫទ្ធី កំពុងត្រៀមចេញផ្សាយសៀវភៅជាស្នាដៃទី២របស់អ្នកនាង ដែលមានចំណងជើងថា Rise of the Golden Aura។ ប៉ុន្តែខណៈពេលនេះ អ្នកនាងកំពុងតែអំពាវនាវដល់សប្បុរសជនទាំងនៅក្នុងនិងនៅក្រៅប្រទេសឲ្យជួយបរិច្ចាគជាថវិកាតាមរយៈកម្មវិធីរៃអង្គាសប្រាក់លើប្រព័ន្ធអ៊ីនធឺណិតមួយដែលមានឈ្មោះថា Kickstarter ដើម្បីជួយឲ្យអ្នកនាងអាចបោះពុម្ពផ្សាយសៀវភៅនេះបាន។ សូមលោកអ្នកស្តាប់បទសម្ភាសន៍រវាងនាង ហុង ចិន្តា នៃVOA ជាមួយនឹងអ្នកនាង ហ៊ឹម ច័ន្ទឫទ្ធី អំពីសៀវភៅថ្មីរបស់អ្នកនាងដូចតទៅ៕