សូមជួបម្ចាស់ភោជនីយដ្ឋានឡាវលក់អាហារគ្រឿងសមុទ្រ
អ្នកស្រី Von Wesson បានភៀសខ្លួនពីប្រទេសឡាវនៅក្រោយសង្គ្រាមឥណ្ឌូចិនដែលបានឆាបឆេះអាស៊ីអាគ្នេយ៍នៅទសវត្សរ៍១៩៦០និង១៩៧០។ អ្នកស្រីបានរស់នៅជំរំជនភៀសខ្លួនមួយនៅក្នុងប្រទេសថៃ នៅមុនពេលមកតាំងទីលំនៅនៅភាគខាងត្បូងនៃរដ្ឋអាឡាបាម៉ា (Alabama) សហរដ្ឋអាមេរិក។ អ្នកស្រី Von បានចាប់ផ្តើមអាជីពជាកម្មករនៅរោងចក្របង្គា ប៉ុន្តែក្រោយពីបានសន្សំប្រាក់កាសមួយចំនួនមក អ្នកស្រីបានបើករោងចក្របង្គាខ្លួនឯងមួយ។ រោងចក្រនេះត្រូវបានមហាខ្យល់ព្យុះ Katrina បំផ្លាញនៅឆ្នាំ២០០៥ ហើយសព្វថ្ងៃនេះ អ្នកស្រី Von ជាម្ចាស់នៃភោជនីយដ្ឋានចំនួនពីរកន្លែងនិងរថយន្តលក់អាហារ (food truck) ដែលអនុញ្ញាតឲ្យអ្នកស្រីនាំម្ហូបអាហារបែបថៃទៅកាន់ដែនដីភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក។