ក្រុមមន្រ្តីតំណាងក្រសួងនានាប្រមាណ៣០០នាក់ប្រមូលផ្ដុំគ្នា ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចនរោត្តម សីហនុ ព្រះបរមរដ្ឋនកោដ្ឋ នៅថ្ងៃខួបបីឆ្នាំនៃការសោយទីវង្គតរបស់ព្រះអង្គ ដែលប្រារព្ធឡើងនៅបូជនីយដ្ឋានតម្កល់រូបសំណាកព្រះបរមរតនកោដ្ឋ នៅលើសួនច្បារវិមានឯករាជ្យ តាមបណ្តោយមហាវិថីសីហនុ នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥។