ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

និស្សិត​ខ្មែរ​​នៅ Harvard ព្យួរ​ការសិក្សា​ដើម្បី​បង្កើត​ហាង coupon «តោះទិញ‍»


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក វ៉ឺង ចាន់ដារ៉ា និស្សិត​ខ្មែរ​ដែល​កំពុង​សិក្សា​ខាង​អនុបណ្ឌិត​គ្រប់គ្រង​ពាណិជ្ជកម្ម MBA ​​នៅ​សាកលវិទ្យាល័យ​ Harvard ដ៏ល្បី​របស់​សហរដ្ឋ​អាមេរិក​បាន​សម្រេច​ចិត្ត​ព្យួរ​ការសិក្សា​មួយ​រយៈ​ដើម្បី​បង្កើត​​​ក្រុមហ៊ុន «តោះ​ទិញ‍» ដែល​ជា​ក្រុមហ៊ុន​ធ្វើ​ពាណិជ្ជកម្ម​តាម​អ៊ីនធឺណិត​នៅ​កម្ពុជា​ដំបូង​មួយ​ដែល​លក់​ប័ណ្ណ​បញ្ចុះ​តម្លៃ​​ឬ​ហៅ​ថា coupon សម្រាប់​ប្រើប្រាស់​នៅ​តាម​ហាង​និង​កន្លែង​កម្សាន្ត​នានា។ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​លោក សឹង សុផាត នៃ VOA ពី​វ៉ាស៊ីនតោន លោក វ៉ឺង ចាន់ដារ៉ា​ និយាយ​ថា សកម្មភាព​ពាណិជ្ជកម្ម​ប្រើ​ប័ណ្ណ coupon នេះ​ប្រើ​អំណាច​​«តថ្លៃ‍»​រួម​របស់​អតិថិជន ដែល​ជួយ​ឲ្យ​ចំណេញ​ទាំង​​អតិថិជន​និង​ហាង​អាជីវកម្ម។ បទ​សម្ភាសន៍​មាន​សេចក្តី​ជូន​ដូច​តទៅ៖​​

XS
SM
MD
LG