ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិធីករ​ក្នុង​កម្មវិធី The Daily Showដ៏​ល្បីល្បាញ​និយាយ​លា​ទស្សនិកជន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក Jon Stewart ដែល​ជា​ពិធីករ​នៅ​ក្នុង​កម្មវិធី The Daily Show នៅ​សហរដ្ឋ​អាមេរិក តែងតែ​និយាយ​ថា លោក​គឺ​គ្រាន់តែ​ជា «អ្នកកំប្លែង​មួយរូប​ប៉ុណ្ណោះ»។ ក៏ប៉ុន្តែ រយៈពេល១៧ ឆ្នាំ​ដែល​លោក​បាន​ធ្វើ​ការងារ​នេះ បាន​បង្ហាញ​ថា «អ្នកកំប្លែង​មួយ​រូប» អាច​ផ្លាស់ប្តូរ​ពិភពលោក។ នៅឆ្នាំ​២០១០ លោក​បាន​ជំរុញ​សភា​ជា​សាធារណៈ ឲ្យ​ទុក​ប្រាក់​រាប់ពាន់​លាន​ដុល្លារ ដែល​បាន​ជួយ​ដល់​ក្រុម​សង្គ្រោះ​បន្ទាន់​ 9-11 ឲ្យ​បាន​ទទួល​ការថែទាំ​សុខភាព។ ក្រោយ​មក​ទៀត លោក​បាន​បង្កើត​កម្មវិធី​ជួយ​អតីត​យុទ្ធជន​សង្គ្រាម​អ៊ីរ៉ាក់​និង​អាហ្វហ្កាននិស្ថាន​ដោយ​ស្ងៀមស្ងាត់ ឲ្យ​បាន​ចូល​ធ្វើការ​ក្នុង​កម្មវិធី​ទូរទស្សន៍។ លោក​ក៏​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ផ្ទុះ​សំណើច​ជាច្រើន​ដង​ដែរ។ អ្នកស្រី Daniela Schrier នៃ VOA រាយការណ៍​បន្ថែមអំពីកេរតំណែល និង​កម្មវីធី​លើក​ចុងក្រោយ​របស់​លោក Jon Stewart។ ហើយអ្នកស្រី លី ម៉ូរីវ៉ាន់ ជូន​សេចក្តីប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG