លោកJohn Kerry និយាយជាមួយ VOA អំពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry បានប្រាប់ VOA ថា ការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ នឹងធ្វើឲ្យពិភពលោកមានសុវត្ថិភាពជាងមុន ធ្វើឲ្យបទដ្ឋានជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអ៊ីរ៉ង់ប្រសើរឡើង ហើយនឹងអាចបើកចំហឱកាសផ្សេងៗទៀតរវាងអាមេរិកនិងអ៊ីរ៉ង់។ លោករដ្ឋមន្រ្តីការបរទេស Kerry បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោកអូបាម៉ា ក្នុងកៀរគរការគាំទ្រក្នុងចំណោមអ្នកតាក់តែងច្បាប់របស់អាមេរិកដែលនៅសង្ស័យ។ លោក Richard Green អ្នកយកព័ត៌មានរបស់ VOA រាយការណ៍ព័ត៌មាននេះពីរដ្ឋធានី Washington។ ហើយអ្នកស្រី លី ម៉ូរីវ៉ាន់ ជូនសេចក្តីប្រែសម្រួល៕