ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សុខភាព៖ តើ​យើង​ត្រូវការ​វីតាមីន​បន្ថែម​ទេ?


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក វេជ្ជបណ្ឌិត​ តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​នៅ​ក្រុង Jacksonville រដ្ឋ​ Florida សហរដ្ឋ​អាមេរិក​ ថ្លែង​ក្នុង​កម្មវិធី​ «Hello VOA សុខភាព‍» ​ថា ​ បើ​លោក​អ្នក​ទទួល​ទាន​អាហារ​​មាន​ជីវជាតិ​គ្រប់គ្រាន់​ ដូច​ជា​ត្រី សាច់​ បន្លែ ផ្លែឈើ ជា​ដើម​នោះ លោក​អ្នក​មិន​ត្រូវ​ការ​វីតាមីន​បន្ថែម​ទេ។ ប៉ុន្តែ​មនុស្ស​មាន​អាយុ​លើស​ពី​៥០​ឆ្នាំ​ត្រូវការ​វីតាមីន​ B-12 និង​វីតាមីន​ D បន្ថែម​រាល់​ថ្ងៃ ចំណែក​ស្ត្រី​ដែល​បម្រុង​មាន​ផ្ទៃ​ពោះ ឬ​កំពុង​មាន​ផ្ទៃ​ពោះ​ តម្រូវ​ឲ្យ​ប្រើ​វីតាមីន Folic Acid ដើម្បី​ការពារ​​ការ​មាន​កំណើត​មិន​ប្រក្រតី។ (នុច សារីតា, Hello VOA, វ៉ាស៊ីនតោន/ផ្លរីដា, ១៨ មិថុនា ២០១៥)

XS
SM
MD
LG