ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុគ្គលិក​ជួយ​សង្គ្រោះ ព្យាយាម​ជួយ​សត្វព្រៃ​ដែល​រង​ប៉ះពាល់​ដោយការ​ធ្លាយប្រេង​នៅ​រដ្ឋ​កាលីហ្វរញ៉ា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សត្វ​ងាប់ បាន​ត្រូវ​គេ​រក​ឃើញ​ស្ទើរតែ​ជារៀង​រាល់​ថ្ងៃ​ចាប់តាំង​ពី​បំពង់​បង្ហូរ​ប្រេង បាន​ធ្លាយ​ហើយ​បាន​បញ្ចេញ​ប្រេង​ឆៅ​រាប់​ពាន់​លីត្រ​ចូល​ទៅ​ក្នុង​មហា​សមុទ្រ​និង​ឆ្នេរ​សមុទ្រ​ភាគ​កណ្តាល​រដ្ឋ Californiaនោះ​មក។ ការ​ហៀរ​ប្រេង​នេះ បាន​កើត​មាន​ឡើង​នៅ​ថ្ងៃ​ទី​១៩ ​ខែ​ឧសភា។ គ្រាដែល​ពួក​អ្នកវិទ្យាសាស្រ្ត ត្រូវ​ចំណាយ​ពេល​រាប់​សិប​ឆ្នាំ​ដើម្បី វាស់​វែង​ថាតើ​ការ​ហៀរ​ប្រេង​នេះ បាន​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​បរិដ្ឋាន​និង​បរិដ្ឋាន​យ៉ាង​ដូចម្តេច​នោះ ពួក​បុគ្គលិក​ជួយ​សង្គ្រោះ កំពុង​ចាត់​វិធានការ​ភ្លាមៗ​ដោយ​ជួយ​សង្គ្រោះ​សត្វ​នានា​ដែល​រងផល​ប៉ះពាល់​ដោយសារ​ការហៀរ​ប្រេង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​នេះ។ អ្នកស្រី Elizabeth Lee អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​របស់ VOA ដែល​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ឧទ្យាន Sea World San Diego ដែល​ជា​ទីកន្លែង​ថែទាំ​ដ៏​សំខាន់​មួយ​សម្រាប់​ថនិក​សត្វ​ដែល​ប្រឡាក់​ប្រេងឆៅ​នោះ។ ហើយ​លោក ជឹង ប៉ូជីន ជូន​សេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG