គោលនយោបាយភាសាសម្រាប់កម្មវិធីសិក្សានៅថ្នាក់ឧត្តមសិក្សាកម្ពុជា
លោក ចាន់ វីរៈ ជានិស្សិតអាហារូបករណ៍ថ្នាក់បណ្ឌិតខាងវប្បធម៌ អក្ខរកម្ម និងភាសា នៅសាកលវិទ្យាល័យ San Antonio សហរដ្ឋអាមេរិក ថ្លែងក្នុងកម្មវិធី«សំឡេងជំនាន់ថ្មី» របស់ VOA ថា គោលនយោបាយភាសាកម្ពុជាគួរតម្រូវតាមទីផ្សារការងារនិងចំណង់ចំណូលចិត្ត ក៏ប៉ុន្តែក៏ត្រូវរក្សាអត្តសញ្ញាណជាតិផងដែរ។ (សឹង សុផាត, សំឡេងជំនាន់ថ្មី/Hello VOA, វ៉ាស៊ីនតោន/ស៊ីអាថល, ១៥ មិថុនា ២០១៥)