ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​មុជ​ទឹក យក​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ចេញ​ពី​ទន្លេ​និង​ផ្លូវ​ទឹក បាន​បញ្ចប់​បេសកកម្ម​លើក​ទី​មួយ​របស់​ខ្លួន​ដោយ​ជោគជ័យ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រុម​មុជ​ទឹក ដែល​បាន​ទទួល​ការ​ហ្វឹកហាត់​ពី​អង្គការ​ដែល​បាន​ផ្តល់​ថវិកា​ដោយ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ដើម្បី​យក​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ចេញ​ពី​ទន្លេ​និង​ផ្លូវ​ទឹក​នោះ បាន​បញ្ចប់​ដោយ​ជោគ​ជ័យ​នៅ​ក្នុង​បេសកកម្ម​លើក​ទី​មួយ​របស់​ខ្លួន។ កាលពី​ថ្ងៃ​ព្រហស្បត៍​ទី២១​ខែឧសភា​កន្លង​ទៅ​នេះ ពួកគេ​បាន​ស្រង់​គ្រាប់បែក​មួយ​គ្រាប់​ដែល​ធ្វើ​នៅ​សហរដ្ឋ​អាមេរិក ដែល​មាន​ទម្ងន់​ជាង​២០០​គីឡូ​ក្រាម​ឡើង​មក​លើ​​​គោក​ប្រកប​ដោយ​សុវត្ថិភាព។ គ្រាប់បែក​នោះ ត្រូវ​បាន​ទម្លាក់​ក្នុង​អំឡុង​ពេល​នៃ​សង្គ្រាម​ស៊ីវិល​នៅ​ប្រទេស​កម្ពុជា។ អ្នកនេសាទ​ម្នាក់ បាន​ប្រាប់​ក្រុម​នោះ ក្រោយពី​សំណាញ់​របស់​គាត់​បាន​ជាប់​គ្រាប់​បែក​នេះ ដែល​បាន​ស្ថិត​នៅ​ក្នុង​ទឹក​រាក់​អស់​រយៈ​ពេល​៤០​ឆ្នាំ​ដែល​នៅ​តែ​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះពី​មាត់​ទន្លេ។ លោក Robert Carmichael រាយការណ៍​រឿង​នេះ​ពី​ខេត្ត​កណ្តាល។ ហើយ​លោក ជឹង ប៉ូជីន ជូន​សេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG