អាមេរិកជជែកដេញដោលគម្លាតរវាងអ្នកមាននិងអ្នកក្រដែលកាន់តែរីកធំឡើង
សហរដ្ឋអាមេរិក មានប្រជាពលរដ្ឋជាងបួនភាគរយនៃប្រជាពលរដ្ឋនៅទូទាំងពិភពលោក ហើយមានដីដែលអាចដាំដំណាំបាន ប្រមាណជាង១១ភាគរយនៃដី ដែលអាចដាំដំណាំបានក្នុងពិភពលោក ក៏ប៉ុន្តែ អាមេរិកជាប្រទេសមានអំណាចសេដ្ឋកិច្ចកំពូលមួយ។ ទោះជាយ៉ាងនេះក្តី នៅអាមេរិក គម្លាតរវាងអ្នកមាននិងអ្នកក្រកាន់តែរីកធំឡើងៗ។ ដើម្បីស្វែងយល់កាន់តែច្បាស់អំពីការជជែកដេញដោលដែលមានជាបន្តអំពីបញ្ហានេះ នាង លី ម៉ូរីវ៉ាន់ នៃ VOA បានសម្ភាសន៍តាមទូរស័ព្ទជាមួយលោកបណ្ឌិត ឌុច ដារិន្ទ ដែលជាសាស្រ្តាចារ្យជាប់កិច្ចសន្យានៅសាកលវិទ្យាល័យ Tallahassee ក្នុងរដ្ឋ Florida៕