ពាណិជ្ជករនិងមេដឹកនាំពលកម្មអាមេរិកជជែកដេញដោលអំពីតំបន់ពាណិជ្ជកម្មមហាសមុទ្រប៉ាស៊ីហ្វិក
ក្រុមអ្នកគាំទ្រពាណិជ្ជកម្មកំពូលហើយនឹងមេដឹកនាំពលកម្មដ៏ធំបង្អស់របស់អាមេរិក បានជជែកដេញដោលគ្នាអំពីសំណើរសេចក្តីព្រាងច្បាប់ហៅថា «ការពន្លឿនច្បាប់»ដើម្បីសម្របសម្រួលការបង្កើត ហើយនឹងការអនុម័តប្លុកពាណិជ្ជកម្មតំបន់មហាសមុទ្រប៉ាស៊ីហ្វិកដែលមានប្រទេសចំនួន១២។ លោក Michael Bowman អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA រាយការណ៍ថា ការជជែកដេញដោល បានកើតមានឡើងនៅឯគណៈកម្មាធិការហិរញ្ញវត្ថុរបស់ព្រឹទ្ធសភាអំពីកិច្ចព្រមព្រៀងអាជ្ញាធរលើកស្ទួយពាណិជ្ជកម្ម ឬ (TPA) ដែលនឹងដាក់កិច្ចព្រមព្រៀងភាពជាដៃគូឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកដើម្បីឲ្យសភាបោះឆ្នោតគាំទ្រឬបដិសេធដោយគ្មានការអនុញ្ញាតិឲ្យធ្វើវិសោធនកម្ម។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕