ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិកម្ម​របស់​ជនជាតិ​ចាម​នៅ​កម្ពុជា​ចំពោះ​អំពើ​សាហាវ​យង់ឃ្នង​របស់​ក្រុម​រដ្ឋអ៊ីស្លាម​ជ្រុល​និយម ISIS


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អំពើ​ដ៏​សាហាវ​យង់ឃ្នង​របស់​ក្រុម​រដ្ឋអ៊ីស្លាម​នៅ​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី ហៅ​កាត់​ថា​ក្រុម ISIS បាន​កន្ត្រាក់​អារម្មណ៍​មនុស្ស​នៅ​ទូទាំង​ពិភពលោក​និង​កម្ពុជា។ ទាក់ទង​នឹង​អំពើ​ភេរវកម្ម​នេះ ជនជាតិ​ចាម​នៅ​កម្ពុជា​ធ្លាប់​រង​ផល​ប៉ះពាល់​ដោយ​ជួប​នឹង​បញ្ហា​រើសអើង​ខ្លះៗ ក្រោយពី​ក្រុម​អាល់ខៃដា​បាន​ធ្វើ​សកម្មភាព​កាលពី​ជាង១០​ឆ្នាំ​មុន។ ដើម្បី​ឲ្យ​ដឹង​ថា តើ​ជនជាតិ​ចាម​នៅ​កម្ពុជា មាន​ទស្សនៈ​យ៉ាងណា​ចំពោះ​ទង្វើ​របស់​ក្រុម ISIS​នេះ នាង លី ម៉ូរីវ៉ាន់ នៃ​វីអូអេ បាន​សម្ភាស​លោក​បណ្ឌិត អេង កុកថាយ ​អ្នកនិពន្ធ​សៀវភៅ​មាន​ចំណងជើង​ថា«ចាប់ពី​របប​ខ្មែរ​ក្រហម​ដល់​ឧប្បត្តិហេតុ​ហាំបាលី:​ អត្តសញ្ញាណ​ជន​ជាតិ​​ចាម​នៅ​ក្នុង​យុគសម័យ​សកល​ភាវូបនីយកម្ម»​ និង​ជា​នាយក​ផ្នែក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។

XS
SM
MD
LG