ទស្សនៈវិស័យសេដ្ឋកិច្ចអាមេរិក និងពិភពលោកនៅឆ្នាំ២០១៥
សម្រាប់ឆ្នាំ២០១៥នេះ សេដ្ឋវិទូផ្តោតជាសំខាន់ទៅលើកត្តាមួយចំនួនគឺ សេដ្ឋកិច្ចធ្លាក់ចុះនៅក្នុងតំបន់ប្រើប្រាស់ប្រាក់អ៊ឺរ៉ូ តម្លៃប្រេងធ្លាក់ចុះយ៉ាងគំហុក ការឡើងចុះតម្លៃហ៊ុននៅអាមេរិកក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ និងការពង្រឹងតម្លៃប្រាក់ដុល្លារអាមេរិក។ សូមស្តាប់បទសម្ភាសន៍VOA រវាងអ្នកស្រី លី ម៉ូរីវ៉ាន់ នៃវីអូអេពីរដ្ឋធានីវ៉ាស៊ីនតោន ជាមួយលោកបណ្ឌិត ឌុច ដារិន្ទ ដែលជាសាស្រ្តាចារ្យជាប់កិច្ចសន្យាផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យTallahassee ក្នុងរដ្ឋ Florida៕