តើប្រទេសណាខ្លះបានទទួលផលចំណេញ និងប្រទេសណាខ្លះបានខាតបង់ ដោយសារការធ្លាក់ចុះតម្លៃប្រេង?
ក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ តម្លៃប្រេងឆៅបានធ្លាក់ចុះទូទាំង ពិភពលោក។ គិតមកដល់ត្រឹមចុងខែធ្នូកន្លងទៅនេះ តម្លៃប្រេងឆៅបានធ្លាក់ដល់កម្រិតទាបបំផុតក្នុងរយៈពេល៥ឆ្នាំ។ ហេតុផលខ្លះដែលបណ្តាលឲ្យតម្លៃប្រេងធ្លាក់ចុះនេះ គឺមកពីចំនួននៃការផ្គត់ផ្គង់ប្រេងមានច្រើនដោយសារផលិតកម្មប្រេងនៅប្រទេសលីបីនិងសហរដ្ឋអាមេរិកបានកើនឡើង ហើយនឹងតម្រូវការប្រេងបានធ្លាក់ចុះ។ នៅសហរដ្ឋអាមេរិកនេះវិញ អ្នកបើកបរមានការសប្បាយរីករាយ ដោយសារតែតម្លៃសាំងទាប។ អ្នកស្រី លី ម៉ូរីវ៉ាន់ នៃវីអូអេ នឹងពិភាក្សាតាមទូរស័ព្ទជាមួយលោក បណ្ឌិត ឌុច ដារិន្ទ ដែលជាសាស្រ្តាចារ្យជាប់កិច្ចសន្យាផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Tallahassee ក្នុងរដ្ឋ Florida អំពី ថាតើប្រទេសណាខ្លះបានទទួលផលចំណេញ និងប្រទេសណាខ្លះបានខាតបង់ ដោយសារការធ្លាក់ចុះតម្លៃប្រេងនេះ៕