អ្នកបើកឡានតាក់ស៊ីបានបិទផ្លូវក្នុងទីក្រុងប៉ារីសកាលពីថ្ងៃច័ន្ទដើម្បីប្រឆាំងនឹងសេវាដឹកជញ្ចូនរបស់ក្រុមហ៊ុន Uber នៅថ្ងៃតែមួយដែលក្រសួងមហាផ្ទៃបារាំងប្រកាសថាក្រុមហ៊ុន Uber នឹងក្លាយជាក្រុមហ៊ុនខុសច្បាប់ចាប់ពីថ្ងៃទី១ ខែមករា ខណៈដែលច្បាប់ថ្មីរឹតបន្តឹងការជិះរថយន្តដែលមានអ្នកបើកបរឲ្យ។