កាលពីថ្ងៃព្រហស្បតិ៍នេះ សកម្មជនសិទ្ធិមនុស្ស ក្រុមអង្គការសង្គមស៊ីវិល មេដឹកនាំសហជីព និងមេដឹកនាំគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជាបានចូលរួមពិធីបុណ្យសពលោក ចាន់ សាវ៉េត អ្នកស៊ើបអង្កេតខាងសទ្ធិមនុស្សដ៏ឆ្នើមម្នាក់ ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ដោយសារជំងឺគាំងបេះដូង ក្នុងជន្មាយុ ៥១ឆ្នាំ។ លោក ចាន់ សាវ៉េត បានស៊ើបអង្កេតលើការរំលោភសិទ្ធិមនុស្សនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៦ឲ្យអង្គការលីកាដូ។ សពលោក ចាន់ សុវ៉េត សកម្មជនសិទ្ធិមនុស្សដ៏លេចធ្លោមួយ បានតម្កល់ទុកនៅវត្តគល់ទទឹង ស្ថិតនៅភូមិ កោះក្របី សង្កាត់ព្រែកថ្មី ខ័ណ្ឌច្បារអំពៅ៕