ការចូលរួមយ៉ាងសកម្មរបស់យុវជននៅក្នុងការការពារធនធានធម្មជាតិខ្មែរ
លោក ម៉េង ហេង ជាអ្នកសម្របសម្រួលបណ្តាញមាតាធម្មជាតិ និងជាសកម្មជនការពារបរិស្ថានម្នាក់និយាយថា ការបាត់បង់ព្រៃឈើនៅកម្ពុជា មិនមែនបណ្តាលមកពីមនុស្សអាក្រក់ទេ តែមកពីមនុស្សល្អភាគច្រើន មិនអើពើក្នុងការចូលរួមទប់ស្កាត់ការកាប់បំផ្លាញ។ ដូច្នេះ លោកស្នើឲ្យពលរដ្ឋជាពិសេសយុវជន រួមគ្នាចូលរួមការពារព្រៃឈើដែលនៅសេសសល់នៅកម្ពុជា សម្រាប់កូនចៅខ្មែរទៅថ្ងៃក្រោយទៀត៕ (សាយ មុន្នី, សំឡេងយុវជន/ហេឡូវីអូអេ, ភ្នំពេញ, ០៨ធ្នូ ២០១៤)